ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នារយៈពេល៣ខែនៃដើមឆ្នាំ២០២១នេះ មានកំណើនខ្ពស់ដល់ទៅ ១០៣% ឬស្មើ ២,៦៩ ពាន់លានដុល្លារ។ ការនាំចេញពីកម្ពុជាទៅវៀតណាម បន្តមានកំណើនខ្ពស់ខ្លាំង ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជាដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាម កាលពីថ្ងៃទី៦ឧសភា។
ប្រភព RFI ៖ https://bit.ly/33vn9la