កម្ពុជាមានពលរដ្ឋ ២,១៣៤,៨៧២ នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០ម៉ឺនដូសទៀត ដឹកមកដល់កម្ពុជានាថ្ងៃទី១៦ ឧសភានេះ។ តួលេខនេះ ស្មើនឹងអត្រា ២០,៦៧ភាគរយ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,១លាននាក់ បានចាក់ដូសលើកទី២ហើយ។
ប្រភព ថ្មីៗ ៖ https://bit.ly/3on1BRk