ប្រជាពលរដ្ឋមានជីវភាពក្រីក្រជាច្រើនគ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាប្រថុយជីវិតដើររើសអេតចាយ ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង។ ពលរដ្ឋដើររើសអេតចាយទាំងនោះ អះអាងថា ចាប់តាំងពីមេរោគនៃជំងឺកាចសាហាវនេះ ឆ្លងចូលសហគមន៍លើកទី៣មក ពុំទាន់មានអាជ្ញាធរណាផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់នៅឡើយទេ។
ប្រភព RFA ៖ https://bit.ly/3bvmK6O