គិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះ គឺមានរយៈពេលប្រមាណ៥ថ្ងៃមកហើយ ដែលភ្លើងបានឆេះព្រៃលិចទឹកនៅបឹងពារាំង ដែលស្ថិតនៅខាងត្បូងក្រុងសៀមរាប។ អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍បានស្ទើរទាំងស្រុងហើយ ដោយក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងសម្រាប់ប្រតិបត្តិការ។ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រៃលិចទឹកប្រមាណ៨ហិកតា ដែលរងការខូចខាតនៅក្នុងហេតុការណ៍នេះ។
ប្រភព ថ្មីៗ ៖ https://bit.ly/3fuZlDq