ប្រជាពលរដ្ឋមួយគ្រួសារ ខកចិត្តចំពោះក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដែលមិនបានផ្តល់ដំណឹងអំពីករណីកូនស្រីរបស់គាត់ស្លាប់ដោយជំងឺកូវីដ (Covid19)ជិតមួយខែ ហើយទើបទទួលដំណឹងនៅថ្ងៃទី២៣ ខែឧសភា ក្រោយពីពួកគាត់ ប្រកាសស្វែងរកតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលគួរពិនិត្យឡើងវិញជុំវិញបញ្ហានេះ ហើយមន្ត្រីដែលទទួលបន្ទុកបញ្ហានេះ គួរចេញមុខបកស្រាយឱ្យបានច្បាស់លាស់ពីការទទួលខុសត្រូវ ដើម្បីឱ្យគ្រួសាររបស់អ្នកស្លាប់អស់ចិត្ត។
ប្រភព RFA ៖ https://bit.ly/3fgdTb3