សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋាភិបាលបានចំណាយថវិកាចំនួន៣២២លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ ។ ការអន្តរាគមន៍ជាជំនួយសាច់ប្រាក់នេះ បានចាប់ផ្តើមឡើងពីថ្ងៃទី២៥មិថុនាឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២១នេះ។ ដោយឡែកសម្រាប់ជំនួយក្រោយពេលបិទខ្ទប់ ក្រសួងសង្គមកិច្ចអះអាងថា នៅទាន់មិនទាន់ចាប់ផ្តើមអនុវត្តនោះទេ។
ប្រភព RFI ៖ https://bit.ly/3bWGY9H