បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ជាការកត់សម្គាល់រាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១នេះ បារាំងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណជាង ២៤៦លានអ៊ឺរ៉ូ។ ការផ្តល់ហិរញ្ញប្បទានទាំងនោះបានផ្តោតលើគម្រោងទឹកស្អាត ការសិក្សានិងការពង្រឹងសមត្ថភាព ការស្តារហេដ្ឋារចនាសម្ព័ន្ធជនបទ គម្រោងអភិវឌ្ឍវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ជាដើម។
ប្រភព RFI ៖ https://bit.ly/3i9eBJc
Join Telegram : https://t.me/COMFREL