ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណជាង១៧០០ទីតាំង បានរើចេញពីផ្ទៃទឹក នៅខណៈឱសានវាទរុះរើបានផុតកំណត់តាំងពីថ្ងៃទី១២មិថុនាមក។ នេះបើតាមការបញ្ជាក់ពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់សំណង់មួយចំនួនដែលមិនទាន់រើចេញ កម្លាំងសមត្ថកិច្ចនៅបន្តចុះទៅត្រួតពិនិត្យនិងណែនាំឲ្យអនុវត្តបានសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។
ប្រភព RFI ៖ https://bit.ly/35tb7tz
Join Telegram : https://t.me/COMFREL