ថ្មីៗនេះ មានការលេចឡើងនូវគណបក្សនយោបាយថ្មីមួយទៀត គឺគណបក្សបេះដូងជាតិដែលកំពុងរៀបចំចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ។ មន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានបង្ហើបឱ្យដឹងថា គណបក្សនយោបាយថ្មីនេះ គឺបានផ្តួចផ្តើមបង្កើតឡើងដោយលោកថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងអតីតសកម្មជនអតីតបក្សសង្រ្គោះជាតិដទៃទៀត។ ប៉ុន្តែ លោកថាច់ សេដ្ឋា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា រូបលោកមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មីនេះឡើយ។
ប្រភព RFI ៖ https://bit.ly/35thwVs
Join Telegram : https://t.me/COMFRE