បន្ទាប់ពីទន្ទឹងរង់ចាំពន្លឺយុត្តិធម៌អស់រយៈពេល ៥ ឆ្នាំ លោកស្រី ប៊ូ រចនា ដឹងច្បាស់ថា គ្មានទេយុត្តិធម៌សម្រាប់ប្តី និងគ្រួសាររបស់លោកស្រី រឿងឃាតកម្មលើបណ្ឌិត កែម ឡីនេះ ជាពិសេសនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន៖ «រឿងយុត្តិធម៌ហ្នឹង មិនមែនតែគ្រួសារខ្ញុំទេ គឺមានគ្រួសារច្រើន ដែលគាត់ទទួលរងនូវភាពអយុត្តិធម៌ហ្នឹងទាំងអស់គ្នាតែម្តង។ ទាមទារពីរដ្ឋាភិបាលនៅស្រុកខ្មែរហ្នឹង គឺគ្មានសង្ឃឹមថា គាត់នឹងអាចធ្វើបានទេ។ បើសិនជាគាត់ធ្វើបានមែន គាត់មិនអាចទុកឲ្យពួកយើងដែលជាជនរងគ្រោះ រហូតដល់ដូចគ្រួសារខ្ញុំនេះ ប្រាំឆ្នាំ ហើយនៅគ្រួសារលោក ជា វិជ្ជា គ្រួសារលោក ឈុត វុទ្ធីទៀត សុទ្ធតែ ១០ប្លាយឆ្នាំជាង។ ដូច្នេះមានន័យថាមួយដំណាក់កាលៗ គឺអត់មានស្អី ដែលថាមានយុត្តិធម៌សម្រាប់ពួកយើងទេ។ អត់ហ្មង គឺសូន្យ! មានតែបំបិទថែមទៀត។ និយាយរួមទៅ ឃើញតុលាការអីហ្នឹង សុទ្ធតែនៅនៅក្រោម ការណ៍ដែលបង្គាប់ការណ៍ដែលបញ្ជា ដូច្នេះយើងមិនអាចរកយុត្តិធម៌បានទេ»។
ប្រភព RFA ៖ https://bit.ly/3ymVUqm
Join Telegram : https://t.me/COMFREL