គិតត្រឹមថ្ងៃអង្គារ ទី២៧ កក្កដានេះ ក្រសួងមហាផ្ទៃបានបង្ក្រាបអំពើជួញដូរមនុស្សចំនួនជិត ២០០ករណី ដែលចំនួននេះបានកើនឡើងប្រមាណជាង១៣៥ករណី បើធៀបនឹងឆ្នាំ២០២០។ បើទោះជាករណីការជួញដូរមនុស្សក្នុងអំឡុងពេលកូវីដ១៩ មានការកើនឡើងក្តី តែលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានកត់សម្គាល់ឃើញថា ក្រុមការងារបានធ្វើសកម្មភាពបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា។ នេះបើតាមលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
ប្រភព RFI ៖ https://bit.ly/3rABpnT
Join Telegram : https://t.me/COMFREL