មន្ត្រីសង្គមស៊ីវិលស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតមេឃុំម្នាក់ នៅខេត្តបន្ទាយមានជ័យ លួចលក់ដីព្រៃលិចទឹកអស់រាប់រយហិកតារ មកផ្ដន្ទាទោសតាមច្បាប់។ ការលើកឡើងនេះ ក្រោយពីពលរដ្ឋជិត ១ពាន់គ្រួសាររកឃើញឯកសារ និងភស្តុតាងមួយចំនួនបញ្ជាក់ថា មេឃុំភ្នំលៀប លោក អែម ណុយ បានឃុបឃិតគ្នាលក់ដីព្រៃលិចទឹកទំហំ ១២០ហិកតារ នៅតំបន់បឹងទន្លេសាបក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដើម្បីលក់ឱ្យឈ្មួញដោយខុសច្បាប់។
ប្រភព RFA ៖ https://bit.ly/378YLHG
Join Telegram : https://t.me/COMFREL