អង្គការសង្គមស៊ីវិលបានបង្ហាញក្តីព្រួយបារម្ភខ្លាំងទៅលើផ្នែកសុខមាលភាព និងបញ្ហាសេដ្ឋកិច្ចគ្រួសាររបស់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់បានលើកឡើងថា ពលករខ្មែរទាំងនោះកំពុងបាត់បង់ការងារ និងខ្វះខាតស្បៀងអាហារ ហើយរដ្ឋាភិបាលគួរតែមានការរៀបចំជំនួយសង្គមសមស្របណាមួយដល់ពួកគេ ។ ជុំវិញការលើកឡើងនេះ ក្រសួងការងារបានឆ្លើយតបវិញថា ពលករចំណាកស្រុកគួរតែទៅស្វែងរកជំនួយសង្គមដែលរដ្ឋាភិបាលបានរៀបចំ និងងាកទៅទាញយកផលប្រយោជន៍ពីវិស័យកសិកម្មវិញព្រោះកម្ពុជាមានសក្តានុលខ្ពស់លើវិស័យនេះ។
ប្រភព RFI ៖ https://bit.ly/3iRagdy
Join Telegram : https://t.me/COMFREL