សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបានរដ្ឋសភាអាមេរិកអនុម័តហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក Alan Lowenthal អ្នកតំណាងរាស្រ្តរបស់អាមេរិក។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានសម្តែងការសោកស្តាយចំពោះដំណើរទៅមុខនៃសេចក្តីស្នើច្បាប់នេះ។ ប៉ុន្តែ លោកបានប្រមើលមើលថា សេចក្តីស្នើច្បាប់នេះនឹងមិនអាចត្រូវបានយកមកអនុវត្តដោយរដ្ឋាភិបាលអាមេរិកឡើយ។
ប្រភព RFI ៖ https://bit.ly/3F043VQ
Join Telegram : https://t.me/COMFREL