ថ្ងៃសៅរ៍ ទី២៣ ខែតុលា ចុងសប្តាហ៍នេះ គឺជាគម្រប់ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ មុនខួបកិច្ចព្រមព្រៀងនេះចូលមកដល់ គណបក្សនយោបាយក៏ដូចជាអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋខ្លះបាន និងគ្រោងរៀបចំកម្មវិធីប្រារព្ធខួបឆ្នាំ៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយខ្លះទៀតក៏គ្រោងរៀបចំវេទិកាជជែកពិភាក្សាពីការអនុវត្តតាមកិច្ចព្រមព្រៀងនេះផងដែរ។
ប្រភព RFI ៖ https://bit.ly/3C1DptD
Join Telegram : https://t.me/COMFREL