នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ជិតព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ស៊ីក្លួមួយរបស់លោក ឡេង ផាត ដែលមានដឹកធុងចម្រុះពណ៌មួយនៅពីមុខ ហើយសរសេរអក្សរនៅជាប់ធុងនោះថា «អ្នកមានដាក់ អ្នកខ្វះដក» មានផ្ទុកទៅដោយ មី ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ ថ្នាំដុសធ្មេញ ជាដើម កំពុងតែចតរង់ចាំចែកដល់អ្នកលំបាកខ្វះខាតតាមចិញ្ចើមផ្លូវ ហើយក៏រង់ចាំទទួលការបរិច្ចាគអាហារហូបចុកនិងសម្ភារផ្សេងៗពីសប្បុរសជនវិញផងដែរ។
ប្រភព VOD ៖ https://bit.ly/2Zfz0Fi
Join Telegram : https://t.me/COMFREL