រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃសុក្រទី២២តុលានេះ បានបើកកិច្ចពិភាក្សាតុមូលស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពីភាគីបញ្ញាវ័ន្តមកពីរាជបណ្ឌិតសភាកម្ពុជាយល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអស់សុពលភាពទៅហើយបន្ទាប់ពីកម្ពុជាបញ្ចប់ពេលវេលាអន្តរកាល។ ក៏ប៉ុន្តែពីភាគីសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែមានសុពលភាពឲ្យកម្ពុជាអនុវត្តតាម។
ប្រភព RFI ៖ https://bit.ly/3Ck5jBz
Join Telegram : https://t.me/COMFREL