គ.ជ.ប. លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ភ្លើង​ទៀន ២០រូប

2022-03-22 16:15:00 4986 Views

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន ២០រូប (៧រូប​ជា​ស្ត្រី) ចេញ​ពី​បញ្ជី​បេក្ខជន​ដំបូង​របស់​បក្ស​នេះ ដោយ​អះអាង​នូវ​បញ្ហា​មួយ​ចំនួន មាន​ជា​អាទិ៍ ភាគច្រើន​បេក្ខជន​ឲ្យ​គេ​បំពេញ​ប្រវត្តិរូប​ជំនួស ដោយ​ខ្លួន​មិន​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ និង​បេក្ខជន​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​មាន​បំណង​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ក្នុង​នោះ​ក៏​មាន​បេក្ខជន​ពីរ​រូប​សុំ​ប្ដឹង គ.ជ.ប. ឲ្យ​លុប​ឈ្មោះ​របស់​ខ្លួន​ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន។ ក្នុង​ចំណោម​បេក្ខជន​ទាំង ២០រូប ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​នេះ គឺ​សុទ្ធតែ​ឈរ​ឈ្មោះ​នៅ​ភ្នំពេញ លើកលែង​បេក្ខជន​ម្នាក់​នៅ​ឃុំ​ជីផាត ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។
ប្រភព RFA៖ https://bit.ly/3N7CbTH
Join Telegram : https://t.me/COMFREL


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា