មន្ត្រីសង្គមស៊ីវិលរិះគន់ការតែងតាំងកូនៗមន្ត្រីជាន់ខ្ពស់មួយចំនួន នៅតាមក្រសួងស្ថាប័នរដ្ឋ ដែល ធ្វើឱ្យមន្ត្រីរាជការគ្មានសែស្រឡាយ បាត់បង់ឱកាសទទួលបានការងារ ឬតួនាទី ដូចសែស្រឡាយរបស់មន្ត្រីជាន់ខ្ពស់សម្រាប់តំណែងធំៗ។ ការរិះគន់របស់មន្ត្រីសង្គមស៊ីវិលបែបនេះ បន្ទាប់ពីកូនប្រុសរបស់រដ្ឋមន្ត្រីការងារ លោក អ៊ិត សំហេង ទទួលបានដំណែងកាន់តែធំស្មើឪពុករបស់ខ្លួន ។ កូនប្រុសរបស់លោក អ៊ិត សំហេង អះអាងថា ការទទួលបានដំណែងនេះ ព្រោះលោកមានសមត្ថភាព។
ប្រភព RFA៖ https://bit.ly/3Ngmatj
Join Telegram : https://t.me/COMFREL