ក្រុមអាជីវករប្រកបមុខរបរលក់ដូរម្ហូបអាហារនៅរមណីយដ្ឋានទន្លេបាទីក្នុងខេត្តតាកែវ មិនចង់ឃើញមានការចាក់លុបបឹងធម្មជាតិមួយនេះក្រោមរូបភាពអភិវឌ្ឍនោះឡើយ។ ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃបឹងទន្លេបាទី ក្នុងខេត្តតាកែវ និងជាប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន២២២ហិកតាប្រគល់ទៅឲ្យបុគ្គលឯកជនជាអ្នកកាន់កាប់ក្រោមរូបភាពអភិវឌ្ឍ។ តាមរយៈបទយកការណ៍របស់ អ៊ឹង ប៊ុនថន នៅថ្ងៃនេះ ក្រុមអាជីវករសំដែងការបារម្ភ និងមិនចង់ឃើញវាសនាទន្លេបាទីដូចករណីភ្នំតាម៉ៅនោះឡើយ។
ប្រភព RFI៖ https://bit.ly/3xaLDzm
Join Telegram : https://t.me/COMFREL
See less