នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅភូមិរុនតាឯក ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឆ្លើយតប ជុំវិញការលើកឡើងថា លោកជាអ្នកបញ្ជា លោក ខឹម វាសនា ឲ្យបង្កើតព្រឹត្តិការណ៍ប្រមូលផ្ដុំពលរដ្ឋ នៅក្នុងចម្ការម្រេច ជើងភ្នំគូលែន ដើម្បីបង្វែងការចាប់អារម្មណ៍ពីរឿងរ៉ាវជាតិផ្សេងៗ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាល មិនបង្ក្រាបការប្រមូលផ្ដុំនេះ គឺព្រោះតែនេះជាអបិយជំនឿតែប៉ុណ្ណោះ មិនមែនជាការធ្វើរដ្ឋប្រហារ ដែលរដ្ឋាភិបាលត្រូវបង្ក្រាបនោះទេ។
ប្រភព RFI៖ https://bit.ly/3QyquWN
Join Telegram : https://t.me/COMFREL
See less