មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ជា ជីវ ទាំងប្រពន្ធ និងកូនៗ៥នាក់ បានភៀសខ្លួននៅប្រទេសថៃ ដើម្បីគេចពីការប៉ុនប៉ងចាប់ខ្លួនដោយ សមត្ថកិច្ចរដ្ឋាភិបាល លោក ហ៊ុន សែន។ ជីវិតជាជនភៀសខ្លួននយោបាយដូច្នេះ គ្រួសារលោក លោក ជា ជីវ ប្រឈមការលំបាកស្ទើរសព្វបែបយ៉ាង ដូចជា ការចំណាយប្រចាំថ្ងៃទាំងគ្មានការងារធ្វើ និងការបារម្ភពីសុវត្ថិភាពជាដើម។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាច ចោទប្រកាន់ថា ការរត់គេចខ្លួនរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ព្រោះដឹងថា ខ្លួនបានប្រព្រឹត្តិបទល្មើសច្បាប់ ទើបមិនហ៊ានបន្តរស់នៅស្រុកខ្មែរ។
ប្រភព RFA៖ https://bit.ly/3UaV63k
Join Telegram : https://t.me/COMFREL
See less