លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា អង្គការសង្គមស៊ីវិលមួយចំនួនបានយកជំនួយបរទេស មកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ការអះអាងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ថ្ងៃសុក្រទី១៤តុលា។ លោក ខៀវ សុភ័គ លើកឡើងថា មានអង្គការសមាគម មួយចំនួនតូចប៉ុណ្ណោះ ដែលបានជំទាស់ទៅនឹងច្បាប់អង្គការ សមាគម ថាមានភាពតឹងរឹង ខណៈដែលអង្គការសង្គមស៊ីវិល ត្រូវតម្រូវឲ្យចម្លងរបាយការណ៍ហិរញ្ញវត្ថុជូនក្រសួងមហាផ្ទៃ។ តាមលោក ខៀវ សុភ័គ មានអង្គការសង្គមស៊ីវិល មួយចំនួន លាក់លៀមមិនចង់ឲ្យរដ្ឋាភិបាលដឹងលឺ ដើម្បីធ្វើសកម្មភាពមួយចំនួនប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ប្រភព RFI៖ https://bit.ly/3CxOqED
Join Telegram : https://t.me/COMFREL