លោក សម រង្ស៊ី ដែល ជាភាគីគូវិវាទជាមួយលោក ហ៊ុន សែន បានស្នើឲ្យព្យូរទុកវិវាទនេះមួយអន្លើសិន ខណៈលោកអះអាងថា ទាំងរូបលោក ទាំងលោក ហ៊ុន សែន គឺសប្បាយចិត្តពីសាលក្រម ដែលតុលាការបារាំងចេញ នៅថ្ងៃ ១០ តុលា ២០២២ ដែលជាការកាត់ក្តី លើបណ្តឹងបរិហារកេរ្តិ៍។ សម្រាប់ប្រមុខអតីតបក្សប្រឆាំង ការកាត់ក្តីរបស់តុលាការបារាំង គឺជាមេរៀនមួយ ដើម្បីទាញយកជាផលប្រយោជន៍ រៀបចំប្រព័ន្ធតុលាការនៅកម្ពុជា ឲ្យមានលក្ខណៈឯករាជ្យ តាមគម្រូតុលាកា…