សង្គមស៊ីវិល និងពលរដ្ឋមួយចំនួន ជំរុញដល់រដ្ឋាភិបាលបញ្ឈប់នូវការរើសអើង ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងសិទ្ធិសេរីភាពបញ្ចេញមតិ ទៅលើអ្នកនយោបាយ ពលរដ្ឋម្ចាស់ឆ្នោត និងសង្គមស៊ីវិល ខណៈពួកគេមិនចង់ឃើញរូបភាពរឹតត្បិត និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សដែលមាននិន្នាការផ្ទុយ។
ការជំរុញនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធផល «វេទិកាពលរដ្ឋកម្ពុជា ស្តីពី ការពារលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម…