សាលាដំបូងរាជធានីភ្នំពេញបានដីកាកំបាំងមុខផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៦រូប និងពលករខ្មែរធ្វើការងារនៅប្រទេសថៃម្នាក់ពីបទចោទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ៥នាក់ កំពុងនៅក្រៅឃុំ ដែលស្ថិតក្រោមបទចោទប្រកាន់នេះដែរ។ ទោះយ៉ាងណាក្ដី មន្ត្រីគណបក្សប្រឆាំង ដែលតុលាការផ្ដន្ទាទោសថ្លែងថា ពួកគេមិនបានប្រព្រឹត្ត…