ពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រហែល២០០នាក់ នៅថ្ងៃ២៣តុលាបានរៀបចំកូដកម្មនៅមុខស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ ពួកគេក៏បានដាក់ទៅញត្តិទៅស្ថានទូតខ្មែរ ស្ថានទូតជប៉ុន និងស្ថានទូតសហភាពអឺរ៉ុបឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសកម្ពុជាគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីស្តាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជានិងរៀបចំឲ្យពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងអាចបោះឆ្នោតបាននៅពេលខាងមុខនិងស្នើអាជ្ញាខ្មែរឲ្យរឹតបន្តឹងការផ្តល់ប័ណ្ណស្នាក់អចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ព្រមទាំងឱ្យដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើយវិញ៕ ប្រភព
#RFAKhmer