ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមេដឹកនាំកំពូលៗ៣រូប របស់គណបក្សភ្លើងទៀន ចេញមកបញ្ជាក់ជំហរចំពោះវោហាសាស្ត្ររបស់លោក សម រង្ស៊ី ដែលនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ ខណៈដែលមានការសង្ស័យថាគណបក្សភ្លើងទៀនមានជាប់ទាក់ទងទៅនឹងលោក សម រង្ស៊ី ដែលមានទោស។ ការស្នើសុំរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងខណៈដែលលោកបានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលានេះ។
ប្រភព RFI៖ https://bit.ly/3zhRGDk
Join Telegram : https://t.me/COMFREL