លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន សម្រេចប្ដឹងទាស់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្ដីឱ្យលោកចាញ់ក្ដី បណ្ដឹងបរិហារកេរ្តិ៍ របស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតុលាការជាន់ខ្ពស់មួយនេះរកយុត្តិធម៌ជូនលោក។ មន្ត្រីសង្គមស៊ីវិលសោកស្ដាយ ដែលករណីនេះត្រូវបានតុលាការលើកយកមកកាត់ក្ដី ខណៈពួកគេសង្កេតឃើញថា អ្វីដែលលោក សុន ឆ័យ លើកឡើងជាសិទ្ធិបញ្ចេញមតិ។
ប្រភព RFA៖ https://bit.ly/3gDvTiP
Join Telegram : https://t.me/COMFREL