មេធាវីការពារក្ដីរបស់អ្នកស្រី កឹម តុលា ឱ្យដឹងថា សមត្ថកិច្ចបានឃុំខ្លួនកូនក្ដីរបស់លោកមួយយប់នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ដោយសារអ្នកស្រីប្រើលិខិតឆ្លងដែន ដែលអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ (Black List) ដើម្បីយកមកធ្វើដំណើរចេញពីកម្ពុជាក្នុងគោលបំណងរស់នៅជាមួយប្ដីនៅប្រទេសអាឡឺម៉ង់ (Germany)។ លុះដល់ព្រឹកថ្ងៃទី៣១ ខែតុលា សមត្ថកិច្ចបានបញ្ជូន…