នៅក្នុងពិធីសម្ពោធអគារសិក្សាកាលពីថ្ងៃទី០២ ខែវិច្ឆិកា ម្សិលមិញ នៅស្រុកបាណន់ខេត្តបាត់ដំបង លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថា នៅពេលខាងមុខទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ត្រូវតែធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលធ្វើការ។ លោក ស ខេង បន្តថាការធ្វើបែបនេះ ក៏ជាវិធានការមួយប្រឆាំងនឹងការជួញដូរគ្រឿងញៀនដែរ ខណៈដែលបញ្ហានេះនឹងត្រូវដាក់បញ្ចូលទៅក្នុងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំង និងជួញដូរគ្រឿងញៀន ប្រយោជន៍ដើម្បីការពារសង្គម និងកូនចៅខ្មែរជំនាន់ក្រោយ។
ប្រភព RFI៖ https://bit.ly/3Uqe7yp
Join Telegram : https://t.me/COMFREL