នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិក ដែលមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន បានលើកឡើងអំពីក្តីបារម្ភពីមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា នឹងអាចប្រើប្រាស់ជាមូលដ្ឋានកងទ័ពចិន។ លោក Biden ក៏បានជំរុញឲ្យកម្ពុជាដោះលែងសកម្មជន និងបើកចំហសេរីភាពស៊ីវិល និងនយោបាយ នៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិម…