ជប៉ុន នឹងបេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យក្លាយទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»នាឆ្នាំក្រោយ។ ការ បញ្ជាក់ជំហរឯកភាពបែបនេះ បើតាមភាគីជប៉ុន គឺដោយផ្អែកទៅលើមូលដ្ឋាននៃវឌ្ឍនភាពល្អក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា កម្ពុជានឹងអាចទាក់ទាញកំណើនអ្នកវិនិយោគជប៉ុន ក៏ដូចជាអាចបើកច្រកទីផ្សារបានកាន់តែធំជាមុន។
ប្រភព RFI៖ http://…