ជាថ្មីម្ដងទៀតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញសេវាអុីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។ ទន្ទឹមនឹងការអំពាវនាវ ក្រសួងក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់បុរី និងអគារសហកម្មសិទ្ធិណាដែលនៅតែបន្តធ្វើដូច្នេះផងដែរ។ …