មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល គួរតែយកលុយជាងកន្លះលានដុល្លារអាមេរិកនោះ ទៅជួយជនក្រីក្រវិញ ជាជាងយកទៅផលិតនាឡិកាដៃដ៏ប្រណិតជូនទៅដល់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ដែលចូលរួមកិច្ចប្រជុំអាស៊ានកាលពីពេលថ្មីៗនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យដឹងថា នាឡិកាដៃដែលមានចំនួន២៥គ្រឿង ដែលលោកជូនជាកាដូអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំដែលបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន មានតម្…