សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាល លោក ហ៊ុន សែន ថា ការស្នើសុំឱ្យរដ្ឋាភិបាលអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មជុំវិញករណីជួញដូរស្វាខុសច្បាប់ ជារឿងគួរឱ្យអាម៉ាស់សម្រាប់កម្ពុជា។ ពួកគាត់ថា រដ្ឋាភិបាលកម្ពុជាគួរសហការជាមួយអាមេរិកដំណើរការនីតិវិធីតាមផ្លូវច្បាប់ ដើម្បីរកការពិត ប្រសើរជាងប្រកែកមិនទទួលស្គាល់កំហុស។ អ្នកសិក្សាផ្នែកច្បាប់យល់ថា ក្រសួងកសិកម្មគួរស្វែងរកភស្តុតាងបញ្ជាក់ថា មន្ត្រីរបស់ខ្លួនគ្មានកំហុស និងសហការជាមួយតុលាការអាមេរិកទៅតាមផ្លូវច្បាប់។
ប្រភព RFA៖ http://bit.ly/3GEO1nt
Join Telegram : https://t.me/COMFREL