ខេត្តដែលមានអាសនៈសភាតំណាងរាស្ត្រ ១អាសនៈ គួរបន្ថែមទៅ២ ឬ៣ ដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាពលរដ្ឋនៅតាមខេត្តទាំងនោះ។ នេះគឺជាយោបល់មួយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងចំណោមចំណុចផ្សេងទៀត ដែលបានដាក់ទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី១៩ ខែវិច្ឆិកា។ គណបក្សកាន់អំណាចលើកឡើងថាការបន្ថែម ឬមិនបន្ថែមគឺអាស្រ័យលើចំនួនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនោះ ខណៈអង្គការឃ្លាំមើលការបោះឆ្នោតបញ្ជាក់ថា ការបន្ថែមអាសនៈជាការជំរុញឲ្យមានតំណាងរាស្ត្រចម្រុះគណបក្សនយោបាយនៅក្នុងខេត្តទាំងនោះ។
ប្រភព RFI ៖ http://bit.ly/3tQkD61
Join Telegram : https://t.me/COMFREL