ក្រុមអ្នកឃ្លាំមើល ជំរុញកម្ពុជាឱ្យលើកយកបញ្ហាសង្ស័យវត្តមានទ័ពចិននៅកំពង់ផែកងទ័ពជើងទឹករាមទៅពិភាក្សាជាចំហនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅខេត្តសៀមរាប។ ការជំរុញនេះ កើតមានឡើងស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ ដោយមានក្រុមមេដឹកនាំកំពូលៗ ក្នុងវិស័យយោធាតំណាងប្រជាជនជាងពាក់កណ្ដាលពិភពលោកមកចូលរួម ក្នុងនោះក៏មានមហាអំណ…