ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក.) ប្រកាសឱ្យដឹងថា លោកពុយ គា ដែលជាអគ្គលេខាធិការរបស់ ក.អ.ក.ត្រូវបានគណៈកម្មាធិការនាយក នៃក្លិបអ្នកកាសែតកម្ពុជា ជ្រើសតាំងជាប្រធានក្លិបនេះជំនួសលោកប៉ែន បូណា ដែលបានលាឈប់ និងត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ ឯលោកខៀវ កូឡា សមាជិកគណៈកម្មាធិការនាយក នៃ ក.អ.ក. ត្រូវបានដំឡើងជាអគ្គលេខាធិការ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/3VD9qCc
Join Telegram : https://t.me/COMFRE