មានបទពិសោធន៍ការងារប្រមាណ២០ឆ្នាំក្នុងវិស័យសហជីព លោក ស ម៉ូរ៉ា នៅតែមានចិត្តចង់បន្តការងារនេះទៅមុខទៀត ក៏ព្រោះតែលោកយល់ច្បាស់ថា អ្វីដែលធ្វើឲ្យលោករីកចម្រើនគឺដោយសារតែកម្មករ។ ធ្លាប់ធ្វើជាកម្មកររោងចក្រដោយសារតែជីវភាពខ្វះខាត តែសកម្មជនរូបនេះមិនបោះបង់ចោលឡើយការសិក្សា។ ចំណេះវិជ្ជានេះហើយគឺជាយាន្តដែលនាំផ្លូវលោកទៅរកភាពប្រសើរជាងមុន តែលោកអះអាងថានឹងមិនទៅណាឆ្ងាយពីសហជីពដែលជួយកម្មករទេ។
ប្រភព RFI ៖ https://bit.ly/3UIghZM
Join Telegram : https://t.me/COMFREL