អាជ្ញាធរសហរដ្ឋអាមេរិកដោះលែងមន្ត្រីកសិកម្មកម្ពុជា ដែលជាប់សង្ស័យពីបទជួញដូរសត្វស្វាក្តាម ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រសួងកសិកម្មកម្ពុជាហៅចំណាត់ការនេះថាជាជំហានដ៏វិជ្ជមាន ក្រោយពីកម្ពុជាកាលពីខែវិច្ឆិកាបានបង្ហាញការខកចិត្តខ្លាំងចំពោះការចាប់ខ្លួនមន្ត្រីរូបនេះ ពេលលោកកំពុងត្រៀមចេញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងបុរី New York ឆ្ពោះទៅកាន់ប្រទេសប៉ាណាម៉ា ដើម្បីចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និង…