លោក សម រង្ស៊ី ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់សំណងមកប្រជាពលរដ្ឋខ្មែរក្នុងទំហំទឹកប្រាក់៣០ពាន់លានដុល្លារ ដោយលោកចោទថា ប្រមុខរដ្ឋាភិបាល និងមន្ត្រីជិតដិតរបស់លោក បានកេងប្រវ័ញ្ចលុយជាតិ យ៉ាងតិច១ពាន់លានដុល្លារមួយឆ្នាំ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ប្រតិកម្មរបស់លោកសម រង្ស៊ី គឺជាការឆ្លើយតបបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសនៅពេលថ្មីៗតាមទារលុយ លោក សម រង្ស៊ី នៅជំពាក់លុយចំនួន៣០ម៉ឺនដុល្លារទៀត ជុំវិញបទបរិហាកេរ្តិ៍ បើទោះជាលក់ទីស្នាក់បក្សហើយតែនៅសងមិនគ្រប់។
ប្រភព RFI៖ https://bit.ly/3Q8a8FA
Join Telegram : https://t.me/COMFREL