ក្រសួងការបរទេសកម្ពុជាបានបញ្ចេញប្រតិកម្មឆ្លើយតបនឹងស្ថានទូតអាមេរិកថា មធ្យោបាយដ៏ល្អបំផុតក្នុងការធានាឯករាជ្យសម្រាប់កម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀត។ ក្រសួងបន្ថែមទៀតថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិត្រូវតែភ្ជាប់មកជាមួយនូវកាតព្វកិច្ចតាមផ្លូវច្បាប់ ហើយការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំមកនូវផលវិបាកតាមផ្លូវច្បាប់។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន…