គ្រួសារ និងមេធាវីទាមទារតុលាការដោះលែងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពដើម្បីវិលឡប់ទៅធ្វើនយោបាយឡើងវិញ។ មេធាវីកត់សម្គាល់ថា ការលើកសំអាងអំពីសែកស្អុយរបស់តុលាការមកដាក់បន្ទុកកូនក្តីមានភាពមិនប្រក្រតី ខណៈលោក ថាច់ សេដ្ឋា អះអាងថា លោកមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់ការរបស់តុលាការលើមន្ត្រីបក្សភ្លើងទៀននេះធ្វើឱ្យស្ថានភាពនយោបាយកាន់តែអាក្រក់មុនការបោះឆ្នោតជ្រើសតាំង…