ប្រពន្ធសកម្មជនគណបក្សប្រឆាំង អះអាងថា ប្តីរបស់លោកស្រី គឺលោក យឹម សារ៉េត កំពុងមានជំងឺភ្នែកធ្ងន់ធ្ងរនៅក្នុងពន្ធនាគារត្រពាំងផ្លុងដែលត្រូវការព្យាបាលឱ្យទាន់ពេលវេលានៅមន្ទីរពេទ្យជំនាញខាងក្រៅពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សជំរុញដល់អាជ្ញាធរពន្ធនាគារបញ្ជូនសកម្មជននយោបាយរូបនេះទៅពិនិត្យនិងព្យាបាលដើម្បីកុំអាការៈជំងឺភ្នែកកាន់តែធ្ងន់ និងកុំឱ្យគ្រួសារជនជាប់ឃុំឈប់ព្រួយបារម្ភតទៅទៀត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពន្ធនាគារអះអាងថា អាជ្ញាធរនឹងពិនិត…