មកដល់ពេលបច្ចុប្បន្ន អង្គការទន្លេគ្លីនិកកម្ពុជា បានធ្វើសកម្មភាពជាង១៦ឆ្នាំ ដើម្បីជួយដល់ប្រជាពលរដ្ឋរស់នៅប្របបឹងទន្លេសាប។ ក្នុងបេសកកម្មរបស់ខ្លួន អង្គការទន្លេគ្លីនិកកម្ពុជា បានជួយប្រជាពលរដ្ឋនៅតាមសហគមន៍បឹងទន្លេសាប តាមរយៈការជួយពិនិត្យសុខភាព និងជូនថ្នាំ ដោយមិនគិតថ្លៃ ការបណ្តុះពលរដ្ឋឲ្យចេះថែរក្សាអនាម័យនៅតាមដងបឹងទន្លេ និងការជួយកុមារឲ្យទទួលបានការសិក្សាជាដើម។ យ៉ាងណាបេសកកម្ម១៦ឆ្នាំមកនេះ អង្គការទន្លេគ្លីនិកកម្ពុជាកំពុងខ្វះថវិកា ដើម្បីបន្តការងារ ហើយចង់បានការជួយពីសាធារណជន។
ប្រភព RFI៖ https…