លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា គណៈមេធាវីពិតជាមានការដាក់ពិន័យទៅលើលោកមេធាវី ជួង ជូងី មែន ប៉ុន្តែការដាក់ពិន័យនេះ គណៈមេធាវីមិនទាន់ចេញជាផ្លូវការនោះទេ។ បើតាមលោក លី ច័ន្ទតុលា ការដាក់ពិន័យលើលោកមេធាវី ជួង ជូងី គឺបន្ទាប់ពីលោក ជួង ជូងី បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងកាលពីខែមករា ពាក់ព័ន្ធនឹងករណីអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលនាំឲ្យបំពានលើមាត្រាមួយចំនួននៃច្បាប់ស្តីពីមេធាវីនៃគណៈមេធាវីកម្ពុជា។
ប្រភព RFI៖ https://bit.ly/3IEE…