នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថាប្រទេសកម្ពុជាមិនទាន់ដល់កម្រិតច្រួលច្របល់ទៅដកលុយពីធនាគារបណ្តាលឲ្យធនាគារដួលរលំនោះទេ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានឲ្យដឹងដែរថាការព្រមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(World Bank)ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលគឺជារឿងត្រឹមត្រូវ ក៏ប៉ុន្តែលោកថាការព្រមានរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូច្នេះ បានក្លាយជាចិត្តសាស្ត្រមួយសម្រាប់ប្រជាជន…