លោក យ៉េង វីរៈ អះអាងប្រាប់អ្នកគាំទ្រថាលោកនឹងមិនចាកចេញទៅណាចោលគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។ ការចេញមុខអះអាងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបណ្ឌិត សាម អ៊ីន ប្រធានស្តីទីគណៈកម្មាធិការនាយកគណបក្សនេះ បានចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លំនាំដូចគ្នា នឹងលោកបណ្ឌិត យ៉ង សាំងកុមារ។ សម្រាប់ លោក យ៉េង វីរៈ ដែលជាប្រធានគណបក្សនៅចាំផ្ទះ មិនមែនលោកមិនខកចិត្តនឹងការបន្តចាកចេញរបស់ស្ថាបនិកទាំងនោះទេ តែលោកមិនថ្កោលទោស ឬហាមឃាត់សិទ្ធិសេរីភាពរបស់អ្នកនយោបាយឡើយ។
ប្រភព RFI៖ https://bit.ly/3U94RiU
Join Telegram : https://t.me/COMFREL