សកម្មជនបក្សប្រឆាំង ដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក ហ៊ុន កុសល ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ និងបទញុះញង់សម្រេចពឹងមេធាវីជួយការពារក្ដីលោកហើយ ក្រោយជាប់ឃុំនៅពន្ធនាគារអស់រយៈពេល ១៤ថ្ងៃ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា អ្វីដែលលោក ហ៊ុន កុសល លើកឡើងជាសេរីភាពបញ្ចេញមតិ តែទំនងតុលាការ នៅតែបន្តនីតិវិធីដដែល បើគ្មានការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេនោះ។
ប្រភព RFA៖ https://bit.ly/414dsGe
Join Telegram : https://t.me/COMFREL